ព័ត៌មានជាតិ

មហាកូន! ទើបចេញពីមណ្ឌលបន្សាបគ្រឿងញៀន ខឹងទារលុយប្រពន្ធនិងឪពុកម្តាយទៅទិញថ្នាំញៀនមិនបាន ទាញផ្គាក់ដេញកាប់គំរាមសម្លាប់!

តាកែវ: នៅថ្ងៃទី១៧ ខែ កុម្ភ: ឆ្នាំ ២០១៨ ម៉ោង ៤និង១៥នាទីល្ងាច កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ។

ជនសង្ស័យ ឈ្មោះយ៉ែម សុភក្រ្ត័ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអង្គនរាយណ៍ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ប្រដាប់ដោយកាំបិតក្រង៉ុក ដំបងឬស្សីបាន ដេញកាប់ឪពុកម្ដាយនឹងប្រពន្ធខ្លួន រួចគំរាមគំហែងថានឹងសម្លាប់ តែត្រូវពួកគាត់និងប្រពន្ធរត់រួច ទើបមកប្ដឹងសមត្ថកិច្ចឲ្យឃាត់ធ្វើ
តាមផ្លូវច្បាប់។

មូលហេតុដោយជនសង្ស័យខឹងសុំលុយប្រពន្ធនិងឪពុកម្ដាយយកទៅទិញសារធាតុញៀនជក់មិនបាន ។ ប្រពន្ធនិងឪពុកម្ដាយជនសង្ស័យបានឲ្យដឹងថា ជនសង្ស័យទើបចេញពីមណ្ឌលបន្សាបគ្រឿងញៀន ហើយបានគំរាមគំហែងថានឹងសម្លាប់ពួកគាត់និងប្រពន្ធជាញឹកញាប់និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់ជាច្រើនផងដែរ ៕

មតិយោបល់