ព័ត៌មានជាតិ

ផ្អើលទាំងកណ្ដាលអធ្រាត្រ អគ្គិភ័យឆេះពំនូកចំបើង

កំពង់ធំ: នៅវេលាម៉ោង ១២ និង៣០ នាទីអធ្រាត្រ ឈានចូលថ្ងៃទី ១៩ខែ កុម្ភ: ឆ្នាំ២០១៨​ មានករណីអគ្គិភ័យឆេះពំនូកចំបើងមួយ ស្ថិតនៅ ភូមិកំញ៉ាត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ឈ្មោះ យឹម លីម ភេទប្រុស អាយុ៥៧ឆ្នាំ ហើយមូលហេតុនាំឲ្យអគ្គិភ័យនេះ គឺបណ្តាលមកពីចោលកន្ទុយបារីជក់ហើយឲ្យបានត្រឹមត្រូវ។

អគ្គិភ័យនេះ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងអ្នកជិតខាងឡើយ ដោយប្រើរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំនួន១គ្រឿងស្មើនិង៥ម៉ែត្រគូប៕

មតិយោបល់