Post News Media ព័ត៌មានជាតិ បញ្ជនខ្លួន បុ...

បញ្ជនខ្លួន បុរសដែលបើករថយន្ត បុកនគរបាលខណ្ឌឬស្សីកែវ ឱ្យរងរបួស ពេលចុះអនុវត្តច្បាប់ ចរាចរណ៍ ទៅតុលាការ

ភ្នំពេញ: សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨នេះបានបញ្ជូនខ្លួនបុរសម្នាក់ ដែលបើករថយន្តបុក នគរបាលខណ្ឌឬស្សីកែវឱ្យរងរបួស ពេលកំពុងអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក កាលពីយប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨កន្លងទៅ។

យោងតាមការបញ្ជាក់របស់ សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សា សារី ហៅ សារី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម ស្នាក់នៅផ្ទះលេខ៤៣៧ ផ្លូវលំភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។

ចំណែកជនរងគ្រោះមានឈ្មោះ ហ៊ុល ចន្ទរាសី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ជានគរបាលខណ្ឌឬស្សីកែវ ទីលំនៅផ្ទះលេខ ៣៤F ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

គួររំឭកថា កាលពីយប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨កន្លងទៅ ជនសង្ស័យខាងលើបានបើករថយន្តរបស់ខ្លួនម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ 2AL-1530 បុកជនរងគ្រោះ ខណ:កំពុងតែចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ ៥ មុខរោងចក្រញូកាញ់ ក្រុម៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បណ្តាលឱ្យជនរងគ្រោះរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ៕

Loading...