ព័ត៌មានជាតិ

រកឃើញសពសិស្សសាលា២នាក់ ដែលបាត់ខ្លួនក្នុងករណីលិចទូកម៉ាស៊ីន នៅស្រុកឆ្លូងហើយ

ក្រចេះ: តាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ៩ និង២០ នាទីព្រឹកថ្ងៃទី១៩ ខែកម្ភ: ឆ្នាំ២០១៨ បានរកឃើញសាកសពសិស្សសាលា ២នាក់ ដែលបានបាត់ខ្លួន នៅក្នុងករណីលិចទូកម៉ាស៊ីនខ្នាតតូចហើយ។

គួររំឭកថា កាលពីវេលាម៉ោង ៣ និង ៣០នាទី មានករណីលិចទូកម៉ាស៊ីនខ្នាតតូច ត្រង់ចំណុចច្រាំងទន្លេ ភូមិហាន់ជ័យទី២ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ដែលក្មេងៗសិស្សសាលា បានជិះបំរ៉ុងទៅលេងខ្សាច់ ក្បាលកោះតាស៊ុយ មានគ្នា១០ នាក់ ម្ចាស់ទូកឈ្មោះ
សន សុផាត ភេទប្រុស អាយុ១៨ ទីលំនៅ ភូមិហាន់ជ័យទី២ ឃុំហាន់ជ័យស្រុកឆ្លូង ខេត្តក្រចេះ
បណ្ដាលឲ្យបាត់ខ្លួន២នាក់ និងរងគ្រោះធ្ងន់ម្នាក់ ដែលជាម្ចាស់ទូក
ដឹកយកមកសំរាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកឆ្លូង។

ជនរងគ្រោះទី១. ឈ្មោះ រឿន សុធារិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ បានរកឃើញនៅច្រាំងទន្លេហាន់ជ័យទី៤ ឃុំហានជ័យ និងទី២.ឈ្មោះ វ៉ាន ពុទ្ធនិរន្ដ័ ភេទប្រុស អាយុ ១៨ឆ្នាំជាតិខ្មែ មានទីលំនៅ
ភូមិឃុំជាមួយគ្នា រកឃើញនៅច្រាំងទន្លេ ឃុំជំនីក ស្រុកក្រូចឆ្មារ។

ក្រោយពីសមត្ថកិច្ច បានពិនិត្យសាកសព និងធ្វើកំណត់ហេតុរួច ក៏បានប្រគល់សាកសពឲ្យទៅឳពុកម្ដាយ បងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់