ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូលឿនដូចហោះ ធ្លាក់ផ្លូវខ្ទាតចូលទឹកស្លាប់មួយរំពេច!

ព្រៃវែង: នៅវេលាម៉ោង៥និង១២នាទីល្ងាច ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើផ្លូវគ្រោះក្រហម នៅចំណុចវាលចុង ភូមិឡឥដ្ឋ ឃុំក្រញូង មានឈ្មោះ រឹម បូរី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិប្រស្រែលិច ឃុំកញ្ច្រៀច ស្រុកកញ្រ្ចៀច បានបើកបរម៉ូតូយ៉ាងលឿនពីកើតទៅលិច ម៉ូតូម៉ាកសង់ សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខ កណ្តាល1X3143 បានបើកបរមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតហួសធ្លាក់ពីថ្នល់ទៅបុកចញ្ចើមថ្នល់ ធ្វើឲ្យអ្នកបើកបរម៉ូតូខ្ទាតធ្លាក់ចូលទឹកបណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។

ក្រោយពីសមត្ថកិច្ចបានពិនិត្យកន្លែងកើតហេតុនឹងពិនិត្យសាកសពរួចបានប្រគល់សពជនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រមទាំងប្រគល់ម៉ូតូ១គ្រឿងផងដែរ៕

មតិយោបល់