ព័ត៌មានជាតិ

ចាប់ទៀតហើយ ចាប់មិនអស់សោះ! ឃាត់ខ្លួនចៅអធិការវត្តទួលព្រៃស្អាតបក្ខពួក ករណីចែកចាយគ្រឿងញៀន

ព្រៃវែង: ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយ លោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបករណីចែកចាយគ្រឿងញៀនរយ:៣ថ្ងៃ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ នៅចំណុចផ្សេងៗគ្នា។

ជនសង្ស័យទាំង៤នាក់រួមមាន៖ ១.ឈ្មោះ លាប រតន: ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង
២.ឈ្មោះ កាន់ សុផាន់នីដា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្ចោក ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
៣.ឈ្មោះ ទូច ពន្លក ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ ចៅអធិការវត្តទួលព្រៃស្អាត និងទី៤.ឈ្មោះ ប៉ន វណ្ណា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិជ្រៃសីម៉ា ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ក្នុងនោះកម្លាំងបានចាប់យកវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ១១កញ្ចប់,ទូរសព្ទចំនួន៤គ្រឿង,ម៉ូតូចំនួន១គ្រឿង, ឯកសណ្ឋានប៉ារ៉ា១ កំផ្លេ មួកប៉ារ៉ា១,ស្បែកជើងកវែងប៉ារ៉ា១គូ និងសម្ភារ:មួយចំនួនទៀត។
បច្ចុប្បន្ន មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងបន្តតាមនីតិវិធី៕

មតិយោបល់