ព័ត៌មានជាតិ

បងថ្លៃមានជំងឺសរសៃប្រសាទ ទាញពូថៅកាប់ប្អូនថ្លៃ ប្អូនកាប់វិញ របួសធ្ងន់ទាំង២នាក់!

កំពង់ធំ: នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅភូមិត្រពាំងប្រលិត ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីហិង្សាដោយទាញពូថៅកាប់គ្នាទៅវិញទៅមក។

ជនរងគ្រោះឈ្មោះ សុន សែម ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិកើត(របួសធ្ងន់) និងជនរងគ្រោះឈ្មោះ អែម នាវ ភេទស្រី អាយុ៥៦ឆ្នាំ (បងថ្លៃ) រស់នៅផ្ទះជាមួយគ្នា មានជំងឺសរសៃប្រាសាទ (របួសធ្ងន់)។
បញ្ជាក់ថា អ្នកទាំង២ត្រូវជាបងប្អូនថ្លៃ។
មូលហេតុស្រវឹងស្រាជាប្រចាំ៕

មតិយោបល់