Post News Media ព័ត៌មានជាតិ សុំប្រពន្ធមកធ...

សុំប្រពន្ធមកធ្វើបុណ្យ តែប្រពន្ធមិនឲ្យមក តូចចិត្តចងកផ្តាច់ជីវិត!

កំពង់ធំ: នៅវេលាម៉ោង១២ថ្ងៃត្រង់ ទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ នៅភូមិអូសំបួរ ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន។
ជនរងគ្រោះឈ្មោះ ផាន់ ភារិត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកើតហេតុ (មានប្រពន្ធនៅខេត្តបាត់ដំបង)។

មូលហេតុ ប៉ុន្មានខែមុនម្ដាយធំស្លាប់ ហើយបានសុំប្រពន្ធមកធ្វើបុណ្យ តែប្រពន្ធមិនឲ្យមក ពេលនោះមកតែម្នាក់ឯងហើយធ្វើបុណ្យរួច មិនត្រឡប់ទៅវិញទេស្រាប់ចងកស្លាប់តែម្ដង៕

Loading...