Post News Media ព័ត៌មានជាតិ ថ្លើមធំមែន! ផ...

ថ្លើមធំមែន! ផ្លោះរបងចូលលួច iPadនិងលុយក្នុងកាបូបជិត៤ពាន់ដុល្លារ បាន៣ថ្ងៃ ចុងក្រោយខ្នោះ!

ភ្នំពេញ: សមត្ថកិច្ចខណ្ឌច្បារអំពៅ ឃាត់ខ្លួនបុសម្នាក់ ករណីលួចកាបូបលុយ និង iPad កាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ ម៉ោង១និង៣០នាទី នៅផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ិន ដាលីន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។
ជនសង្ស័យឈ្មោះ ផា វណ្ណ: ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ មុនពេលកើតហេតុ ជនរងគ្រោះនិងក្រុមគ្រួសារ នាំគ្នាផឹកស៊ីនៅផ្ទះកើតហេតុ រួចក៏នាំគ្នាចូលទៅដេក ដោយពុំបានចាក់សោទ្វារផ្ទះទេ រហូតដល់ម៉ោង១និង៣០នាទី ឈានចូលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៨ ស្រាប់តែជនសង្ស័យបានផ្លោះរបងចូលឡើងតាមកាំជណ្តើរទៅលើផ្ទះលួចយក iPad ពណ៌ស ១គ្រឿង និងកាបូបស្ពាយរបស់ជនរងគ្រោះពណ៌ស្លែមួយ ក្នុងកាបូបមាន៖ លុយដុល្លារ៤៥០០ដុល្លារ, លុយខ្មែរ ៣០ម៉ឺនរៀល, ចិញ្ចៀនដាំពេជ្រ១វង់តម្លៃ១៥០០ដុល្លារ, ខ្សែដៃផ្លាទីន១ខ្សែ និងកាតធនាគារ៣សន្លឹក រួចគេចខ្លួនយក iPad ទៅដូរជាមួយទូរសព្ទដៃ១គ្រឿង ម៉ាកសាមសុង ពណ៌ស នៅផ្ទះលក់ទូរសព្ទ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ លុះដល់ថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០១៨ ម៉ោង១១និង៣០នាទី ជនរងគ្រោះ និងក្រុមគ្រួសារបានស្រាវជ្រាវរកឃើញ iPad (ជាប់ iCloud) ក៏ទៅលោះយកមកវិញ ក្នុងតម្លៃ៨០ដុល្លារ រួចឲ្យអ្នកលក់ទូរសព្ទជួយឆែកកាមេរ៉ាសុវត្ថិភាពមើលមុខ ចោរយក iPadទៅដូរទូរសព្ទ រួចក៏ឃើញមុខ និងស្គាល់ជនសង្ស័យច្បាស់ មករាយការណ៍ សមត្ថកិច្ចយើង ចុះទៅឃាត់ខ្លួនជនសង្ស័យនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី និងដកហូតកាបូបស្ពាយពណ៌ស្លែ១, លុយដុល្លារ៥៨៦ដុល្លារ, លុយខ្មែរ ១៣៥០០០រៀល, កាតធនាគារ៣សន្លឹក(ជារបស់ជនរងគ្រោះ) និងទូរសព្ទដៃម៉ាកខាងលើ ដែលជនសង្ស័យដូរជាមួយiPadរួចបញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។

ចំណែកលុយរបស់ជនរងគ្រោះ ៣៩១៤ដុល្លារ និងលុយ ខ្មែរ១៦៥០០០រៀលទៀត ជនសង្ស័យយកទៅលេងល្បែង និងស៊ីចាយអស់៕

Loading...