Post News Media ព័ត៌មានជាតិ ជនប្រមឹក យកដុ...

ជនប្រមឹក យកដុំថ្មគប់ពាង និងដេញវាយអ្នកភូមិជិះម៉ូតូ!

កណ្តាល: បុរសប្រមឹកស្រាម្នាក់ ពេលសុរាចូលខ្លួន រករឿងអ្នកភូមិ យកដុំថ្មគប់ពាងគេ និងដេញវាយអ្នកជិះម៉ូតូ ត្រូវសមត្ថកិច្ចស្រុកអង្គស្នួល ក្របួចចាប់វាយខ្នោះ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច នៅចំណុចភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ គ្រុយ ភឿក ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងផ្សារដែក នៅភូមិជ្រៃមង្គលបឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ឃុន ចាន់កញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងដែក នៅភូមិជ្រៃមង្គល ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងចាប់យក ៖ ដុំឥដ្ឋ១ដុំ។
សម្ភារ:ខូចខាត បែកពាំងចំនួន១ ។

នគរបាលបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះមិននៅផ្ទះជនសង្ស័យផឹកស្រាស្រវឹងហើយចេញវាយអ្នកជិះម៉ូតូតាមតែវាយមិនត្រូវ ម្តាយមកឃាត់ច្រានម្តាយដួលរួចយកដុំឥដ្ឋទៅគប់ពាង ជនរងគ្រោះបណ្តាលឲ្យបែក១ ។ ករណីនេះ សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី៕

Loading...