ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័របើកវ៉ាជែង ទៅបុកម៉ូតូ របួសធ្ងន់ម្នាក់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ខណ:ដែលកំពុងបើកម៉ូតូ ត្រូវរថយន្តម៉ាកហាយឡែនឌ័រ បើកវ៉ារថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាក មកបុកចំម៉ូតូយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃអាទិត្យ ៤ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៣និង៤០នាទីរសៀល នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ១៨-១៩ចំណុច ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលចរាចរណ៍បានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្ត ម៉ាកTOYOTA HIGHLANDER ពណ៌ទឹកមាស ប្រភេទទេសចរណ៍ ពាក់ស្លាកលេខ ភ្នំពេញ 2AP- 3756 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកមាន ទិសដៅពីអ្នកលឿង-ភ្នំពេញ លុះពេលមកដល់ចំណុកើតហេតុខាងលើ បានបើកជែងរថយន្តទៅបុកជាមួយម៉ូតូម៉ាក HONADA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ1GA- 4261 បើកបរដោយឈ្មោះសំ សាន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិស ដៅផ្ទុយគ្នា បណ្តាលឲ្យរងរបួសធ្ងន់អ្នកបើកម៉ួតួឈ្មោះសំ សាន់ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកអ្នកបើកបររថយន្តបាន រត់គេច ខ្លួនបាត់។ ចំពោះម៉ូតូខូចធ្ងន់ ១គ្រឿង រថយន្តរងការខូចខាត បានយកមករក្សាទុកជា ភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។

តាមការសន្និដ្ឋាន អ្នកបើកបររថយន្តបើកបរធ្វេសប្រហែស ជែងក្នុងស្ថានភាពគ្រោះថ្នាក់៕

មតិយោបល់