Post News Media ព័ត៌មានជាតិ បុរសចំណាស់ម្ន...

បុរសចំណាស់ម្នាក់! ផឹកស្រវឹងជោកជាំ ដើរធ្លាក់ស្ទឹងលង់ទឹកស្លាប់ នៅស្រុកស្អាង

កណ្តាល: បុរសម្នាក់ស្រវឹងស្រាជោកជាំ ដើរធ្លាក់ស្ទឹងលង់ទឹកស្លាប់ ខណ:ដែលបងប្អូននិងអ្នកភូមិដើររកប្រទះឃើញ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៦នឹង១០នាទី នៅចំណុចក្នុងស្ទឹងកូនជ្រែភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

នគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ាម រុន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្ដាល។

សាក្សីបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៣នឹង៣០នាទី ជនរងគ្រោះបានផឹកស្រាស្រវឹងយ៉ាងជោកជាំបានដើរសំដៅទៅទិសខាងត្បូងបាត់ ដល់ម៉ោង៤រសៀល កូនប្រពន្ធនិងអ្នកភូមិ ដើររកមិនឃើញ ។លុះដល់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល ទើប មានអ្នកជិតខាងនិងប្រពន្ធកូនរកឃើញសព ឈ្មោះ ស៊ាម រុន អណ្ដែតក្នុងទឹកស្ទឹងកូនជ្រែ។

ក្រោយពេលទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលជំនាញពិនិត្យហេតុស្រុក ប៉ុស្ដិ៍ បានសហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិ បានធ្វើការពិនិត្យលើសព មិនឃើញមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ឡើយ។

ក្រោយការពិនិត្យនឹងតាមការអះអាងពីប្រពន្ធនឹងអ្នកជិតខាងឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹក ប្រាកដមែន។

ក្រោយពីពិនិត្យរួចសព បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...