ព័ត៌មានជាតិ

បុគ្គលិកអេស៊ីលីដាខេត្តព្រៃវែង បើករថយន្តលឿនពេក ហោះក្រឡាប់ផ្ងារជើងទ្រមេឃ!

ព្រៃវែង: ថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង២និង១០នាទី នៅចំណុចលើផ្លូវលំ គ្រួសក្រហម ក្នុងភូមិអន្លង់.ស ឃុរំលេច ស្រុកស៊ីធរកណ្តាល មានកើតគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង មូលហេតុបើកលឿនជ្រុលចង្កូតបុកមាត់លូបែក កង់ហោះធ្លាក់ជើងទេរ។

អ្នកបើកបរឈ្មោះ យិន ចាន់ធារិន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកអេស៊ីលីដា នៅខេត្តព្រៃវែង ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រថយន្តម៉ាកឡិចស៊ីស ពាក់ស្លាកលេខ ភ្នំពេញ2AS 0124។ ក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យអ្នកបើកបររងរបួសឡើយ៕

មតិយោបល់