ព័ត៌មានជាតិ

រកឃើញស្លឹកខ្ទឹម និងសត្វគ្រួច ខូចគុណភាពនិងមានសំណល់ថ្នាំកសិកម្ម ក្នុងផ្សារតាខ្មៅចាស់!

កណ្តាល: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា​ នៅថ្ងៃទី១៩​ ខែកុម្ភ: ឆ្នាំ២០១៨​ សាខាកាំកុងត្រូលខេត្តកណ្តាល សហការជាមួយមន្ត្រីនិងរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល មន្ត្រីពាណិជ្ជកម្ម និងគណ:កម្មការផ្សារ ចុះត្រួតពិនិតទំនិញនៅផ្សារតាខ្មៅចាស់ ដោយបន្តការត្រួតពិនិត្យ ស្វែងរកទំនិញដែលមិនអនុលោមទៅតាមច្បាប់ ធ្វើការណែនាំបន្ថែម និងចែករូបភាពដល់ម្ចាស់ទំនិញ ព្រមទាំងយកគំរូទំនិញចម្រុះមាន គ្រឿងសមុទ្រ បន្លែ​ ផ្លែឈើ​ស្ករត្នោត​ ជ្រក់ចម្រុះ​ និងបន្លែហាន់ស្រាប់ ចំនួន៣៣គំរូ មកធ្វើការពិសោធន៍។

ជាលទ្ធផលយើងឃើញមានវត្តមានសំណល់ថ្នាំកសិកម្មនៅលើស្លឹកខ្ទឹម ចំនួនមួយគំរូ ហើយ​ នឹងបានដកហូតសត្វក្រួច ដែលខូចគុណភាព​ (ដោយសារក្លាសសេទឹកកកមិនគ្រប់គ្រាន់) ចំនួន​៣០គីឡូក្រាម យកទៅកម្ទេចចោល៕

មតិយោបល់