ព័ត៌មានជាតិ

លឿនយ៉ាងហ្នឹងៗ បើមិនខ្ទេចទើបចម្លែក!

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរស២នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១៣នាទី ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុច ផ្លូវជាតិលេខ៥ ក្រុមទី២ ភូមិកាច់រទេះ ឃំុកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

បន្ទាប់ពីកើតហេតុហើយនោះជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនាំយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់