Post News Media ព័ត៌មានជាតិ អាជ្ញាធរចុះបញ...

អាជ្ញាធរចុះបញ្ឈប់អាជីវកម្ម ក្រុមហ៊ុនលាយបេតុង យូញៀន ខនគ្រីត

ព្រះសីហនុ: នៅព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តព្រះសីហនុ បានចុះធ្វើការ បញ្ឈប់អាជីវកម្ម ក្រុមហ៊ុនលាយបេតុង យូញៀន ខនគ្រីត ដែលមានទីតាំងនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការបញ្ឈប់អាជីវកម្មពេលនេះ គឺធ្វើឡើងបន្ទាប់ពីរកឃើញថា ទីតាំងនេះ បានបង្កការរំខាន ដោយមានសំឡេងលាន់ឭ និិងប៉ះពាល់ដល់បញ្ហាសុខភាពរបស់សិស្សាសាលា ក៏ដូចជាប៉ះពាល់ដល់ប្រជាពលរដ្ឋជុំវិញ ទើបអាជ្ញាធរខេត្តចេញលិខិតបញ្ឈប់ដំណើរការអាជីវកម្មតែម្តង៕

Loading...