Post News Media ព័ត៌មានជាតិ រន្ធត់! រថយន្...

រន្ធត់! រថយន្តដឹកដី បើកចុះចំណោតលោកយាយម៉ៅ ក្រឡាប់សង្កត់តៃកុងស្លាប់មួយរំពេច!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណ:ដែលមានរថយន្តដឹកដីមួយគ្រឿង បានក្រឡាប់សង្កត់តៃកុងរថយន្តបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង២០នាទី រសៀលថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចចំណោតលោកយាយម៉ៅ ជិតមន្ទីរគមនាគមន៍ខេត្ត ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះសង្ស័យបណ្តាលមកពី រថយន្តដាច់ហ្វ្រាំងទើបព្យាយាមកាច់ចង្កូតបំបុករបាំងទ្រូងផ្លូវដើម្បីទប់ល្បឿន តែបែរជាក្រឡាប់សង្កត់ស្លាប់តៃកុងតែម្តង៕

Loading...