ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ដកហូតថ្នាំ២៧កញ្ចប់

ព្រះសីហនុ: ថ្ងៃ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃច័ន្ទ ទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង ១និង២០នាទី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្រ្គាប់ករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះត្រចៀកកាំ ស្ថិតនៅភូមិកំពុងចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឃាត់ខ្លួនជនសង្ស័យឈ្មោះ ជួន ចន្ថា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិកំពុងចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដកហូតបាន ម្សៅក្រាមសថ្លាសង្ស័យសាធាតុញៀនចំនូន២៧កញ្ចប់ (តូច២៦កញ្ចប់) និង(ធំ១កញ្ចប់) និងទូរសព្ទដៃ១គ្រឿង៕

មតិយោបល់