ព័ត៌មានជាតិ

អ្នកលក់ត្រីម្នាក់ សម្ងំជក់គ្រឿងញៀន ត្រូវសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួននិងដកហូតដាវ២ដើម!

ភ្នំពេញ: ក្រោយពីបើកការស្រាវជ្រាវកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតដាវកែច្នៃចំនួន២និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ហេតុការណ៍ឃាត់ខ្លួននេះបានកើតកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចបន្ទប់ជួលលេខ៩ ផ្លូវជាតិលេខ០៥ ក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

នគរបាលឲ្យដឹងថា ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ីម ម៉ាត់សាត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅស្នាក់នៅផ្ទះលេខគ្មាន ក្រុម១ ភូមិ ៣ សង្កាត់ច្រាំងចំរេះ១ មុខរបរលក់ត្រី(ប្រើប្រាស់)។
ចំពោះសម្ភារ:ដកហូតបានរួមមាន ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនដាវកែច្នៃចំនួន២ដើម។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់