ព័ត៌មានជាតិ

លួចម៉ូតូចំម៉ូតូនិស្សិតBBU បណ្តើរបាន៥០ម៉ែត្រ ខ្នោះបានសម្រេច!

សៀមរាប: នៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៧និង៤០នាទី មានជនសង្ស័យឈ្មោះ គន់ តារា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ នៅភូមិមមាញ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានធ្វើសកម្មភាពលួចយកម៉ូតូ របស់ជនរងគ្រោះឈ្មោះ ភ្នៅ ហ៊ុន ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរនិស្សិត BBU ស្នាក់នៅភូមិពោធិ៍បុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយពីធ្វើសកម្មភាពលួចម៉ូតូអូសបានបានប្រហែល៥០ម៉ែត្រពីកន្លែងកើតហេតុត្រូវបានឃាត់តែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យថាខ្លួនពិតជាបានធ្វើសកម្មភាពលួចពិតប្រាកដមែន ហើយវត្ថតាងដកហូតបានមកវិញ៕

មតិយោបល់