ព័ត៌មានជាតិ

Update៖ មើលងាយជីវិតមនុស្សណាស់! បុកគេស្លាប់ហើយរត់បាត់!

ភ្នំពេញ: បុរសម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ មិនចាំស្លាកលេខ បុកម៉ូតូយុវជនម្នាក់ពីក្រោយបណ្តាលឲ្យដួលអូសហើយយុវជនម្នាក់នោះបោកក្បាលនៅថ្នល់ស្លាប់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ យុវជនម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ប៊ិចសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1S-9032 បើកតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង ស្រាប់តែមានរថយន្តហាយឡែនឌ័រ ពណ៌ស្ករ មួយគ្រឿង មិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នាបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់ដួលបោកក្បាលនឹងថ្នល់ស្លាប់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯរថយន្តបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោលឈឹង ។

ជនរងគ្រោះមានឈ្មោះ ថា សីហា អាយុ១៧ឆ្នាំ មុខរបរជាសិស្សសាលាព្រែកហូ ស្នាក់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានមកដល់ធ្វើកំណត់ហេតុហើយប្រគល់សាកសពឲ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕

មតិយោបល់