ព័ត៌មានជាតិ

គ្រូបង្រៀនភាសារអង់គ្លេស ជនជាតិអង់គ្លេសម្នាក់ ដេកស្លាប់!

សៀមរាប: មានករណី បុរសជនបរទេស ជនជាតិអង់គ្លេស បានដេកស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤០នាទី ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៨ ។

សពរងគ្រោះមានឈ្មោះ Maxwell Thomas Stuart លិខិតឆ្លងដែនលេខ 761218387 ផុតកំណត់ 31.oct.2018 វិសាលេខ EI 01074713 ផុតកំណត់០៩ មករា ២០១៨ ភេទប្រុស អាយុ​៧៥ឆ្នាំ មុខរបរគ្រូបង្រៀនភាសារអង់គ្លេស មានប្រពន្ធខ្មែរឈ្មោះ ខៀវ ពៅ អាយុ៤១ឆ្នាំ ស្នាក់នៅភូមិត្រពាំងសេះ សង្កាត់គោកច ហើយបានស្លាប់នៅផ្ទះខាងប្រពន្ធ។

លទ្ធផលត្រួតពិនិត្យសមត្ថកិច្ចបានឲ្យដឹងថា សពបានស្លាប់ដោយសារសំពាតឈាមឡើងខ្ពស់ បណ្តាលឲ្យគាំងបេះដូង ហើយបច្ចុប្បន្នសពត្រូវបានដឹកទៅរក្សាទុកនៅភ្នំពេញនៅមន្ទីរពេទ្យរុស្ស៊ី រង់ចាំការសម្រេចបន្តទៀត៕

មតិយោបល់