ព័ត៌មានជាតិ

អុញ! ព្រមព្រៀងដេកជាមួយគ្នាក្នុងតម្លៃ១០០ដុល្លារ បែរជាឲ្យនាងថែមម្នាក់ទៀតនាងមិនព្រម ផ្ទុះហិង្សាដាក់នាងផ្អើលពេញសណ្ឋាគារអាស៊ានភេលេស

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានជនជាតិកូរ៉េម្នាក់ បានហៅនារីម្នាក់ជាបុគ្គលិកណាហ្កាមកដេកមួយ ក្នុងតម្លៃ ១០០ ដុល្លារ ស្រាប់តែរួចរាល់ បែរជាមកបង្ខំនាងឲ្យនៅដេកជាមួយមិត្តភក្តិខ្លួនជាជនជាតិកូរ៉េម្នាក់ទៀត តែនាងមិនព្រម ក៏បានផ្ទុះហិង្សាដាក់រូបនាងទៀតតែម្តង។

ករណីនេះកើតឡើងនៅម៉ោង១២និង៥នាទីយប់ ឈានចូលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ ក្នុងសណ្ឋាគារអាស៊ានភេលេស (ASEAN Palace) ផ្លូវព្រះមុនីវង្ស កែងផ្លូវមុនីរ៉េត សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នារីរងគ្រោះឈ្មោះ ម.រ អាយុ២៥ឆ្នាំ ធ្វើការនៅណាហ្កា បានឲ្យដឹងថា ជនជាតិកូរ៉េខាងលើ បានតថ្លៃត្រូវរ៉ូវគ្នាក្នុងតម្លៃ១០០ដុល្លារទើបនាងយល់ព្រមដេកជាមួយ លុះដេករួចរាល់ហើយនោះ ស្រាប់តែមកបង្ខំនាងឲ្យដេកជាមួយមិត្តភក្តិម្នាក់ទៀត នាងមិនព្រម ក៏បានប្រើហិង្សាលើរូបនាង ទើបបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ប្រាប់ឲ្យជនជាតិកូរ៉េនោះ ឲ្យលុយមកនាងតាមការព្រមព្រៀងត្រូវរ៉ូវគ្នាចំនួន១០០ដុល្លារ តែជនជាតិកូរ៉េខាងលើ មានលុយតែ៤៥ដុល្លារ ហុចឲ្យនាងដោយប្រាប់ថា «ស្អែកចាំមកយកទៀត» ដោយសារតែនាងមិនដឹងធ្វើយ៉ាងម៉េច ក៏ព្រមទទួលលុយ៤៥ដុល្លារទាំងបង្ខំចិត្ត ដើម្បីបញ្ចប់បញ្ហា៕

មតិយោបល់