Post News Media ព័ត៌មានជាតិ ជួញបានវាគ្រាន...

ជួញបានវាគ្រាន់ ដល់ពេលចាប់បាន មានអីខ្នោះ…

ភ្នំពេញ: ក្រោយពីបើកការស្រាវជ្រាវកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ បានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀន១១កញ្ចប់។

ប្រតិបត្តិការបង្ក្រាបនេះ កើតឡើងកាលពីវេលាម៉ោង ១០ និង៣០យប់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតង ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទី១.ឈ្មោះ កែវ រតនា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅបន្ទប់ជួលគ្មានលេខ ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ មុខរបរនៅផ្ទះ(ជួញដូរ) និងទី២ឈ្មោះ ឌី ប្រឹមប្រ័យ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ មុខរបរមិនពិតប្រាកដ (ជួញដូរ)។

ចំពោះសម្ភារដកហូតបានរួមមាន៖ ក្រាមព៌ណសរថ្លាចំនួន១១កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀន១ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន សម្ភារនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមទាំវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Loading...