Post News Media ព័ត៌មានជាតិ កម្លាំងចម្រុះ...

កម្លាំងចម្រុះ បានចុះអនុវត្តន៍ដីកាសម្រេច​រក្សា​ការពាររឹបអូស ជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិ ក្នុង​រោង​ចក្រ ហ្គាវ័ន្ត ទាំងមូល

កណ្ដាល: នៅមុននេះបន្តិចវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី​២០ ខែកុម្ភ: ឆ្នាំ២០១៨ ខាងតំណាងអាជ្ញាសាលាអមសាលាដំបូងខេត្តកណ្តាល និងកម្លាំងចម្រុះ បានចុះអនុវត្តន៍ដីកាសម្រេច​រក្សា​ការពាររឹបអូសទ្រព្យសម្បត្តិ ក្នុង​រោង​ចក្រ ហ្គាវ័ន្ត ទាំងមូល ស្ថិត​ក្នុងភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដីកាសម្រេចរក្សាការពារនេះ គឺមានលេខ ៣៨៣(គ)ចុះថ្ងៃទី២០.១២.២០១៧ សម្រេច​រឹបអូសជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិ ក្នុង​រោង​ចក្រ ហ្គាវ័ន្ត ដឹកនាំ​ដោយ​លោក ឡាយ គឹមឡាញ់ អាជ្ញាសាលាអមសាលាដំបូងខេត្តកណ្តាល៕

Loading...