ព័ត៌មានជាតិ

គរបាលស្រុកព្រៃនប់ ចុះធ្វើការស្ទាក់ចាប់ និងឃាត់យកម៉ូតូកែច្នៃខុសបច្ចេកទេស បានចំនួន ២១​គ្រឿង

ព្រះសីហនុ: កាលពីវាលាម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី១៦ ដល់ ថ្ងៃទី ១៩ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស ដឹកនាំដោយលោកវរសេនីយ៍ត្រី ហួ យ៉ៃ អធិការរងទទួលបន្ទុកការងារយុត្តិធម៌ និងលោកអនុសេនីយ៍ឯក សួន រ៉ាឌី អធិការរងទទួលបន្ទុកការងារគ្រប់គ្រងកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ក្រោមបញ្ជាផ្ទាល់របស់លោក វរសេនីយ៍ឯក ហ៊ីង ចន័្ទរិទ្ធ អធិការនគរបាលស្រុកព្រៃនប់ បានចុះធ្វើការស្ទាក់ឃាត់ និងចាប់យកម៉ូតូកែច្នៃខុសបច្ចេកទេស ដូចជា តបំពង់ស៊ីមាំងបំពងសំទ្បេង តភ្លើងឡាស៊ែ តស៊ីភ្លេឮខ្លាំង និងតសាក់ស៊ីវែង ជាដើម ដែលបានបង្កការរំខាន និងបង្កគ្រោះថ្នាក់ផ្សេងៗដល់អ្នកដទៃ នៅចំណុចផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ក្នុងមូលដ្ឋានស្រុកព្រៃនប់ សរុបបានចំនួន ២១ គ្រឿង ក្នុងនោះម៉ូតូតភ្លើងឡាស៊ែចំនួន១៤ គ្រឿង និងម៉ូតូដែលតបំពង់ស៊ីមាំងបំពងសំទ្បេងចំនួន ៧ គ្រឿង។

បច្ចុប្បន្ន ម៉ូតូទាំង ២១ គ្រឿង កំពុងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើការអប់រំដល់ម្ចាស់ម៉ូតូឲ្យដោះបំពង់ស៊ីមាំង និងភ្លើងឡាស៊ែ ខុសបច្ចេកទេសចេញវិញ ព្រមទាំងរៀបចំម៉ូតូឲ្យបានត្រឹមត្រូវឡើងវិញ៕

មតិយោបល់