ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសអាយុ ៤ ឆ្នាំម្នាក់ ឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័ម!

ព្រៃវែង: សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីក្មេងឆក់ខ្សែភ្លើងស្លាប់ កើតហេតុនៅម៉ោង ៥ និង៤៥ នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ ភូមិព្រែចំប៉ា ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។

ជនរងគ្រោះ មានឈ្មោះ ហ៊ី ហ័ន ភេទ ប្រុស អាយុ ៤ ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនាំឲ្យមានករណីនេះ ដោយសារ តអំពូលយកទៅដោតក៏ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ស្លាប់តែម្ដង។ក្រោយកើតហេតុ សមត្ថិបានចុះធ្វើកោសល្យវិច័យ រួចក៏បានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់