ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក ម៉ូតូពីរគ្រឿងពន្លះគ្នា ស្លាប់ និងរបួស២នាក់

កំពង់ចាម: នៅវេលាម៉ោង៨ និង៤០នាទីព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរគ្រឿងប៉ះទង្គិចគ្នា បណ្ដាលឲ្យស្លាប់ និងរបួសពីរនាក់ នៅចំណុច មុខសាលារៀនដីដុះ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុង និងខេត្តកំពង់ចាម។

សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1L-2227 បើកបរដោយឈ្មោះ យ៉ា មី ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរឥស្លាម (របួសស្រាល) រស់នៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម បើកពីត្បូងទៅជើង បានបុកជាមួយម៉ូតូម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1C-0224 បើកបរដោយឈ្មោះ ហេង គីមហុង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ (ស្លាប់) រស់នៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បើកបញ្ច្រាសទិសគ្នា។

មូលហេតុនាំឲ្យគ្រោះថ្នាក់នេះ គឺបណ្ដាលមកពីអ្នកបើបរម៉ូតូ វីវ៉ា មិនប្រកាន់ស្តាំ ក្រោយពេលកើតហេតុផ្នែកជំនាញ​បានឃាត់ខ្លួន ឈ្មោះ​ យ៉ា មី​ ប្រុសអាយុ២៧ឆ្នាំ​ ជនជាតិខ្មែរឥស្លាមនៅភូមិរកាក្រោម សង្កាត់ សំបូរមាស និងយកម៉ូតូទាំងពីរ មករក្សារទុកនៅអធិការដ្ឋាននគបាលក្រុងកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់