Post News Media ព័ត៌មានជាតិ អាងអីបុកហើយរត...

អាងអីបុកហើយរត់! រថយន្តមិនចាំម៉ាកពន្លះម៉ូតូ ស្លាប់និងរបួស២នាក់

មណ្ឌលគិរី: លោកអធិការស្រុកកោះញែក បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមិនចាំម៉ាកបុកម៉ូតូ បណ្តាលបុរស២នាក់ រងរបួសធ្ងន់ តែជាអកុសលបានស្លាប់ម្នាក់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៧៦ នៅភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ចំណែកឯមធ្យោបាយជនរងគ្រោះត្រូវបានកម្លាំងជំនាញយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកោះញែក រង់ចាំស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់រថយន្តបង្កចាត់ការនីតិវិធីបន្ត៕

Loading...