ព័ត៌មានជាតិ

ផ្អើលយ៉ាងខ្លាំង! ស្ត្រីជនជាតិអង់គ្លេសម្នាក់ ត្រូវសត្វក្របីវ័ធ នៅលើកោះរ៉ុងសន្លឹម!

ព្រះសីហនុ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានស្ត្រីជនជាតិបរទេសម្នាក់ ត្រូវបានសត្វក្របីវធ័នៅលើកោះរ៉ុងសន្លឹម បណ្តាលឲ្យរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង២០នាទីថ្ងៃត្រង់ទី២០ ខែកុម្ភ: ឆ្នាំ២០១៨ នៅកោះរ៉ុងសន្លឹម ស្ថិតក្នុងខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ Chids Fiona ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិអង់គ្លេស ជាភ្ញៀវទេសចរ រងរបួសជើងទាំងសងខាង ត្រូវបានបញ្ជូនតាមអូបរ័ល្បឿនលឿន ពីកោះរ៉ុងមកដល់ដីគោកក្រុងព្រះសីហនុ ដើម្បីដឹកតាមរថយន្តសង្គ្រោះ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត បន្តទៀត៕

មតិយោបល់