ព័ត៌មានជាតិ

រលំចម្ការត្រូវឈើដួលសង្កត់ពីលើ របួសធ្ងន់បុរស២នាក់!

រតនគិរី: នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ មានករណី រលំចម្ការហើយត្រូវឈើដួលសង្កត់លើបុរស២នាក់នៅចំណុចភ្នំត្រាស ស្ថិតនៅភូមិចាអ៊ុងកៅ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី បណ្តាលឲ្យរងរបួសធ្ងន់។

ជនរងគ្រោះឈ្មោះ កយ ឡាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិ ចាអ៊ុងកៅ (រងរបួសធ្ងន់បាក់ដៃ)។ និងឈ្មោះ សាំរ៉េង ចុងម៉ុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិចាអ៊ុងចាន់(រងរបួសធ្ងន់សន្លប់)៕

មតិយោបល់