Post News Media ព័ត៌មានជាតិ បុរសជនជាតិចាម...

បុរសជនជាតិចាមម្នាក់ ជិះម៉ូតូសណ្តោងរ៉ឺម៉កធ្លាក់ចូលស្នាមភ្លោះ ស្លាប់មួយរំពេច!

​កំពង់ចាម: លោកអធិការស្រុកស្ទឹងត្រង់ បានប្រាប់ Post News ថា នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ នៅតាមផ្លូវស្ទឹងត្រង់.បឹងកេត ក្នុងភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពងចាម មានករណីម៉ូតូ១គ្រឿងសណ្តោងរ៉ឺម៉កដឹកអីវ៉ាន់លក់ ជ្រុលចង្កូតធ្លាក់ចូលស្នាមភ្លោះ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ជនរងគ្រោះឈ្មោះ ស្មាន មហាម៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចាម មានទីលំនៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់៕

Loading...