ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ជាមុខសញ្ញាប្លន់និងលួច ចូលលួចម៉ូតូប្រពន្ធនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ចុងក្រោយខ្នោះ

ភ្នំពេញ: ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចោរប្លន់និងលួចម៉ូតូ បានប៉ុនប៉ងលួចម៉ូតូហុងដា ស្កូបពី១គ្រឿង ដែលជារបស់ប្រពន្ធនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ប៉ុន្តែសំណាងអាក្រក់ត្រូវបានម្ចាស់ដឹងទាន់ ក៏បានដេញតាមចាប់ខ្លួននាំយកទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី ២០ ខែកុម្ភ: ឆ្នាំ២០១៨ នៅតាមផ្លូវបេតុង ភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យខាងលើនោះឈ្មោះ ម៉ែន សុជាតិ ហៅ អាពេទ្យ អាយុ ៤២ឆ្នាំ មានទីលំនៅនិងមុខរបរ មិនពិតប្រាកដ។ ជននេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល៤ឆ្នាំ កន្លះកាលពីឆ្នាំ២០០៥ពីបទប្លន់ប្រដាប់អាវុធ ពេលនេះនគរបាលដកហូត បានឧបករណ៍សម្រាប់កាច់សោកម៉ូតូ២ដើម។

តាមប្រភពព័ត៌បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងប៉ុស្ដិ៍បានល្បាតនៅមូលដ្ឋានមកដល់ចំណុច ភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ក៏ឃើញសង្ស័យកំពុងឈររេរាតាមផ្លូវនិងប្រុងកាច់សោកម៉ូតូរបស់ប្រពន្ធមន្រ្តីនគរបាលម្នាក់ ប៉ុន្តែត្រូវបានម្ចាសឃើញទាន់ និងស្របពេលនគរបាលល្បាតទៅដល់ជនសង្ស័យបានរត់ ទើបកម្លាំងនគរបាលដេញតាមឃារ់ខ្លួនបានត្រួតពិនិត្យឃើញមានឧបករណ៍កាច់សោកម៉ូតូនៅក្នុងហោប៉ៅខោ សួរនាំនិងចាត់ការតាមច្បាប់៕

មតិយោបល់