Post News Media ព័ត៌មានជាតិ ពុទ្ធោ! ថយឡាន...

ពុទ្ធោ! ថយឡានកិនកូនខ្លួនឯង ស្លាប់មួយរំពេច!

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយបុរសម្នាក់ បានថយរថយន្តមិនមើលកូនខ្លួនឯង បណ្តាលឲ្យកិនកូនស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិចុងអំពិល ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ចំរ៉ុង ឈុនលី ភេទស្រី អាយុ១ឆ្នាំ៥ខែ នៅភូមិចុងអំពិល ឃុំចុងអំពិល ត្រូវបានឪពុកឈ្មោះ ឈាន​ ចំរ៉ុង អាយុ៣០ឆ្នាំ ថយរថយន្តសណ្តោងម៉ាស៊ីនភ្លើង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-6440 ដឹកធុងបាស់ទៅចាក់នៅក្រៅ ហើយកូនរត់តាមពីក្រោយដោយឪពុកមិនបានដឹង ក៏បានកៀជាមួយកង់រថយន្តខាងក្រោយ បណ្តាលឲ្យដួលហើយ ក៏ត្រូវរ៉ឺម៉កម៉ាស៊ីនភ្លើងខាងក្រោយកិនចំក្បាលស្លាប់មួយរំពេច៕

Loading...