Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនប្រុ...

ឃាត់ខ្លួនប្រុសស្រី១០នាក់ ករណីចែកចាយគ្រឿងញៀន នៅខាងក្រោយកាស៊ីណូឡាក់គី

បន្ទាយមានជ័យ: មនុស្សប្រុសស្រីចំនួន១០នាក់ដែលជាប់ពាក់ពន្ធ័និងបទល្មើសរក្សាទុកចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់កាលវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨
នៅចំណុចខាងក្រោយកាស៊ីណូឡាក់គី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយដកហូតថ្នាំញៀនប្រភេទទឹកកកបានមួយចំនួន។
លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា មុខសញ្ញាសង្ស័យទាំង១០នាក់ដែលកម្លាំងជំនាញបានឃាត់ខ្លួនមាន
១ឈ្មោះ ឆន សារ៉ាក់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរគ្មាន រស់នៅភូមិចាន់ គិរី សង្កាត់ ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
២ឈ្មោះ យី សារិន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរគ្មាន ឆ្នាំ រស់នៅភូមិ ប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន
៣ឈ្មោះ ចិន រក្សា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មាន រស់នៅភូមិ ក្បាលកោះ សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ
៤ឈ្មោះ ផែន ម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្មានរស់នៅភូមិ ក្បាលស្ពាន ១ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៥ឈ្មោះ ចាន់អូរ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្មាន រស់នៅភូមិ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៦ឈ្មោះ យ៉ាន់ ភារម្យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្មាន រស់នៅភូមិ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៧ឈ្មោះ ប៊ុយ ឆក ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរគ្មាន រស់នៅភូមិ ក្បាលស្ពាន ២ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៨ឈ្មោះ ស ផាន់នី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្មាន រស់នៅភូមិ ក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
៩ឈ្មោះ មាស វុត្ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរគ្មាន រស់នៅភូមិ ទំនប់ ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
និង១០ឈ្មោះ ឡាយ ម៉ាលី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរគ្មាន រស់នៅភូមិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សម្ភារ:វត្ថុតាងដែលបានដកហូតយកបានរួមមាន ម៉្សៅក្រាមសថ្លា ចំនួន ២កូនថង់តូច,ថ្នាំញៀនប្រភេទគ្រាប់ពណ៌ក្រហម មានអក្សរ WY ចំនួន១ គ្រាប់,ដបកែឆ្នៃសម្រាប់ជក់ថ្នាំញៀន៦, បំពង់ទាម៉ូម៉ែត្រ២,ដែកកេះ២៥ ,កាំបិត៨ , ដាវសាម៉ូរ៉ៃ១,ថង់១ចំនួន និងចានសម្រាប់សម្ងួតទឹកថ្នាំ១។

ក្រោយឃាត់ខ្លួនមន្ត្រីជំនាញបាននាំមកកន្លែងអធិការក្រុងដើម្បីសាកសួរ និងធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលឃើញ(វិជ្ជមាន)ទាំង១០នាក់។ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរួចហើយដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Loading...