Post News Media ព័ត៌មានជាតិ តូចចិត្តនឹងទំ...

តូចចិត្តនឹងទំនាស់បែកបាក់ក្រុមគ្រួសារ! បុរសម្នាក់ យកផ្លែឡាមអារ.កសម្លាប់ខ្លួន

បាត់ដំបង: មានករណីបុរសម្នាក់ បានធ្វើអត្តឃាតយកផ្លែឡាម មកអារ.កសម្លាប់ខ្លួនឯង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះលេខ៥៣០.ក ក្រុមទី៣៩ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ សេន រ៉ាដា ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ។

ចំណែកមូលហេតុ ដោយសារមានការទំនាស់បែកបាក់ក្រុមគ្រួសារ នឹងផឹកស្រាស្រវឹងជាប្រចាំថ្ងៃ។

ក្នុងនោះដែរបើតាមការបញ្ជាក់របស់ឈ្មោះ ហង្ស ណារី ភេទស្រី អាយុ៦៤ឆ្នាំ ដែលត្រូវជាម្ដាយបង្កើតបានបញ្ជាក់ថា កូនរបស់គាត់មានជំងឺប្រចាំកាយទន់ដៃជើងយូរណាស់មកហើយ។ ហើយពេលហូបស្រាស្រវឹងម្ដងៗ គឺរកតែសម្លាប់ខ្លួនម្ដងហើយម្ដងទៀត។ ក្រោយពេលត្រឡប់មកពីខេត្តស្វាយរៀងវិញដោយមិនឃើញប្រពន្ធមកជាមួយឡើយ គាត់ក៏មិនបានសួរនាំដែរ ។លុះដល់ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោ៧និង៣០នាទីយប់ ក្រោយពេលហូបបាយរួចក៏បាត់កូន របស់គាត់មិនឃើញរហូតដល់ម៉ោង កើតហេតុ គាត់បានដើររកកូនស្រាប់តែឃើញកូនប្រុសបានអារ.កស្លាប់នៅមាត់ស្ទឹងសង្កែក្រោយផ្ទះតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...