Post News Media ព័ត៌មានជាតិ បុគ្គលិកកន្លែ...

បុគ្គលិកកន្លែងផ្ញើរថយន្ត២៤ម៉ោង រយ៉ែរថយន្តគេថយក្រោយ បុករះរថយន្តនិងម៉ូតជាច្រើនគ្រឿងខ្ទេចយ៉ាងដំណំ!

ភ្នំពេញ: បុរសម្នាក់ ជាកូនចៅធ្វើការនៅកន្លែងផ្ញើរថយន្ត២៤ម៉ោង ដល់ពេលម្ចាស់រថយន្តគេមកយកវិញឲ្យរយ៉ែរថយន្តថយក្រោយ ក៏ច្រឡំជាន់ហ្គែខ្លាំង ជ្រុលទៅបុកម៉ូតូ៣គ្រឿងនិងរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ យប់ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៦៣ ម្តុំផ្សាស៊ីលិប សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ នារីម្នាក់ជាម្ចាស់រថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-0132 បានយករថយន្តមកផ្ញើ ដល់ពេលម្ចាស់រថយន្តមកយករថយន្តវិញ បានឲ្យអ្នកផ្ញើរយ៉ែចេញ ដល់ពេលរយ៉ែមក ក៏ជ្រុលជើងជាន់ហ្គែជ្រុលទៅបុកម៉ូតូ៣គ្រឿងមិនចាំម៉ាក ត្រូវខាងភាគីរថយន្តកាមរី ដោះស្រាយឲ្យហើយក៏ជិះចេញទៅបាត់ ហើយក៏ជ្រុលទៅបុករថយន្តម៉ាកហាយឡាក់វីហ្គូមួយគ្រឿងទៀត ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F-9189 បណ្តាលឲ្យរងការខូចខាតទ្វារថយន្ត។ រីឯរថយន្តកាមេរីនោះរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ។

ក្រោយពេលកើតហេតុក៏ឲ្យសមត្ថកិច្ចមកវាស់វែងយករថយន្តទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត ៕

Loading...