ព័ត៌មានជាតិ

បើកម៉ូតូចុះពីលើស្ពានលឿនពេក បុកម៉ូតូ១គ្រឿងទៀតនៅខាងមុខរងរបួសធ្ងន់!

ភ្នំពេញ: បុរសម្នាក់បើកម៉ូតូចុះពីលើស្ពានអាកាស៧មករាលឿនពេក ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត បើកដោយបុរសម្នាក់នៅខាងមុខស្របទិសដៅគ្នាចំពីក្រោយពេញទំហឹង បណ្តាលឲ្យសន្លប់ស្តូកស្តឹងនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចចុងស្ពានអាកាស៧មករាខាងលិច តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB-4623 ធ្វើដំណើរចុះពីលើស្ពានអាកាស៧មករាទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាក ភូហ្សា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GG-4226 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នានៅខាងមុខពីក្រោយពេញទំហឹង បណ្តាលដួលបោកនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះគ្លីនីក រស្មី ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់