Post News Media ព័ត៌មានជាតិ លួចតាំងពីស្លា...

លួចតាំងពីស្លាកសញ្ញាចរាចរណ៍! ដកហូតបានទាំងដាវទៀត!

កណ្តាល: ជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីលួច ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក ល្បាតប្រទះឃើញត្រួតពិនិត្យរកឃើញវត្ថុតាងជាច្រើនពាក់ពន្ធ័បទល្មើស។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ នៅចំណុចផ្លូវជាតិលេខ៤ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោក មាន សំណាង អធិការស្រុកអង្គស្នួលបានប្រាប់ឲ្យដឹងថា៖ ជនសង្ស័យ២នាក់ ទី១-ឈ្មោះ ម៉ង ឆៃយ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅភូមិព្រៃទាឃុំសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី២-ឈ្មោះឈឹម សុធា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ វត្ថុតាងចាប់យក៖ ដែកគាស់១, ដាវ២ដើម​, សោខ្សៀ២ដើម,ដង្កាប់អូតូ១ដើម, ដង្កាប់មុខស្រួច ១,ដង្កាប់មុខកាតឹប១ដើម, កាំបិតប័ុងតោ១,សោតចិញ្ចៀន១៧ដើម, ពូថៅ១ , ដែកលួសពត់ជាលេខ៩, សម្រាប់ឆ្កឹះសោ១,ទូរសព្ទដៃ ២គ្រឿង ,ដែកទីបមូលមុខកាត់១តឹកដាក់ ផ្លាកប៉ាន់នូ ចរាចរណ៍១ដើម , កន្ទុយរ៉ឺម៉ក១ ,ម៉ូតូសង់ កូរ៉េសណ្ដោងរ៉ឺម៉ក១គ្រឿង។

លោកអធិការបានបញ្ជាក់ថា៖ នៅវេលាម៉ោងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក ល្បាតប្រទះឃើញមុខសញ្ញាសង្ស័យ ហើយត្រួតពិនិត្យរកឃើញវត្ថុតាំងខាង
លើ។

តាមចម្លើយសារភាពរបស់ឈ្មោះ ម៉ង់ ឆៃយ៉ា បានសារភាពថាខ្លួន បានឃើញបង្គោលផ្លាកចរាចរណ៍នៅចិញ្ចើមផ្លូវជាតិលេខ៤នេះទ្រេត ទើបកាច់បាក់តែម្នាក់ឯងយក ហើយហៅឈ្មោះឈឹមសុធានេះជួយលើកដាក់លើរ៉ឺម៉ករួចជិះចេញទៅទិសខាងកើត ជួបសមត្ថកិច្ចល្បាតឃាត់តែម្តង៕

Loading...