ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូទៅបុករថយន្តពីក្រោយ ស្លាប់មួយរំពេច!

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍កើឡើងនៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៨និង៤៥នាទីយប់ នៅចំណុចក្រុម១ ភូមិបឹងព្រីង ឃុំព្រៃតូច រវាម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1R 8148 ជិះដោយឈ្មោះ យឺន សីហា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ធ្វើដំណើរពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ ក៏បុកពីក្រោយនឹងរថយន្តមួយគ្រឿង(រថយន្តកំពុងឈប់ស្របទិសគ្នា) ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ2A0821 អ្នកបើកបរឈ្មោះ ចឹម ពល័ក្ខ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃពពែល ឃុំព្រៃពពែល ស្រុកគាស់ក្រឡ បណ្តាលឲ្យស្លាប់ម្ចាស់ម៉ូតូ៕

មតិយោបល់