ព័ត៌មានជាតិ

ឆក់កាបូបស្រ្តីបុគ្គលិកក្រុមហ៊ុនក្រៅរដ្ឋាភិបាលម្នាក់ មិនបានសម្រេច ជាប់ខ្នោះបានសម្រេច!

ភ្នំពេញ: នៅថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៨និង១០នាទី មានករណីលួចមានស្ថានទម្ងន់ ទោស(ឆក់កាបូបមិនបានសម្រេច) នៅចំណុចមុខផ្ទះលេខ១៥ ផ្លូវលេខ ២៨៨ ភូមិ៦ សង្កាត់បឹងកេង កង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
បង្កដោយជនសង្ស័យឃាត់ខ្លួនបាន២នាក់ ១ឈ្មោះហ្វា ហ៊្សី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ-អ៊ីស្លាម មុខរបរលក់បន្លែ ស្នាក់នៅផ្ទះ លេខ១១ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ (គ្មានប្រើ ប្រាស់គ្រឿងញៀន)និង២ឈ្មោះ សារ៉ូ ហ្វាត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ-អ៊ីស្លាម មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៩៥ ផ្លូវជាតិ លេខ៥ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ(ធ្លាប់ប្រើប្រាស់គ្រឿងញៀន)។

ជនរងគ្រោះឈ្មោះ កែវ ដាលីវណ្ណ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនក្រៅរដ្ឋាភិបាល ស្នាក់នៅផ្ទះលេខ៤៤ ផ្លូវលេខ៥១ ភូមិ៦ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន។

វត្ថុតាងដកហូត កាបូបស្ពាយ១ពណ៌ប្រផេះក្រហម (នៅក្នុងកាបូប មានទូរសព្ទម៉ាកអាយហ្វូន7Plus ពណ៌ខ្មៅ,លុយខ្មែរចំនួន ៣៥.០០០រៀល និងលុយដុល្លារ១០ដុល្លារ) (បានប្រគល់ឲ្យជនរងគ្រោះវិញ),ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1GI-7564(របស់ជនសង្ស័យ)។

មុនពេលកើតហេតុ ជនរងគ្រោះ បានចេញពីកន្លែងហាត់ប្រាណ ដឹកផ្លេស ទីតាំងលេខ១១Eo ផ្លូវលេខ៥១ ភូមិ៦ សង្កាត់បឹង កេងកេង១ ខណ្ឌចម្ការមន គោលបំណងទៅផ្ទះ ដោយជនរងគ្រោះធ្វើដំណើរថ្មើរជើង ពេលជនរងគ្រោះធ្វើដំណើរមកដល់មុខផ្ទះ ទីតាំងកើត ហេតុខាងលើ ក៏មានជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូ១គ្រឿង បានជិះមកអែបខាងឆ្វេងដៃ ជនរងគ្រោះពេលនោះជនសង្ស័យដែល អង្គុយខាងក្រោយ បានធ្វើសកម្មភាពឆក់ យកកាបូបស្ពាយដែលជនរងគ្រោះបានស្ពាយជាប់នឹងខ្លួន តែមិនបានសម្រេច ភ្លាមនោះជនសង្ស័យបានជិះម៉ូតូគេចខ្លួនប៉ុន្តែត្រូវ បានជនរងគ្រោះ ស្រែកថាចោរៗ ពេលនោះក៏មានកម្លាំងសមត្ថកិច្ចកំពុងល្បាតនៅ ក្បែរនោះដេញតាម រហូតមកដល់ផ្លូវលេខ៥៧ កែងផ្លូវលេខ២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន ត្រូវបានសមត្ថកិច្ចយើងឃាត់បាននាំមកទីស្នាក់ការ ប៉ុស្តិ៍បឹងកេងកង១ រួមនឹងវត្ថុតាង។

បច្ចុប្បន្ន ជនសង្ស័យ២នាក់ខាងលើ រួមនឹងម៉ូតូកំពុងឃាត់ខ្លួននៅ អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការនីតិវិធី៕

មតិយោបល់