Post News Media ព័ត៌មានជាតិ សិស្សអនុវិទ្យ...

សិស្សអនុវិទ្យាល័យសន្តិភាព ៦នាក់ ទន់ដៃទន់ជើងសន្លប់ទៀតហើយនៅព្រឹកនេះ!

ប៉ៃលិន: កាលពីថ្ងៃ ពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែ កុម្ភ: ឆ្នាំ ២០១៨ វេលម៉ោង៩និង៣០នាទីព្រឹក មានករណីក្មេងសិស្សសាលាសន្លប់ទន់ដៃទន់ជើងចំនួន៦នាក់ នៅចំណុច សាលារៀនអនុវិទ្យាល័យ សន្តិភាព ស្ថិតនៅក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
យុវសិស្សទី ១ ឈ្មោះ ឌឿម ស្រីដែន អាយុ ១៤ឆ្នាំ រៀនថ្នាក់ទី ៧ B
យុវសិស្សទី ២ ឈ្មោះ ង៉ែត ស្រីពៅ អាយុ ១៦ ឆ្នាំ រៀនថ្នាក់ទី ៧ B
យុវសិស្សទី ៣ ឈ្មោះ ស៊ុយ សៀកម៊ី អាយុ ១១ឆ្នាំ រៀនថ្នាក់ទី ៧ B
យុវសិស្សទី ៤ ឈ្មោះ អូង ធីណា អាយុ ១២ ឆ្នាំ រៀនថ្នាក់ទី ៧ B
យុវសិស្សទី ៥ ឈ្មោះ ភី ចាន់ផល អាយុ ១២ ឆ្នាំ រៀនថ្នាក់ទី ៧ A
យុវសិស្សទី ៦ ឈ្មោះ ដេម សៀកម៊ី អាយុ ១៣ ឆ្នាំ រៀនថ្នាក់ទី ៧ A

តាមការសម្ភាសពីយុវសិស្សទី ១ ឈ្មោះ ឌឿ ស្រីដែន បានប្រាប់ថារូបគេបានឈឺមកពីផ្ទះមិនសូវស្រួលខ្លួនដល់ពេលមកសាលារៀនធ្វើឲ្យអស់កម្លាំងទន់ដៃទន់ជើង ដោយឡែកតាមការសម្ភាសពីយុវសិស្សទាំង ៥ នាក់ផ្សេងទៀតដែលកើតអាការ:ដួលសន្លប់ទន់ដៃទន់ជើងដូចគ្នាបានប្រាប់ថា ពួកគេបានចូលទៅបណ្ណាល័យហើយបានចេញទៅរត់លេងក្បែរតុដែលទើបនិងបាញ់ថ្នាំថ្មីៗដែលមានធំក្លិនថ្នាំ មួយសន្ទុះក្រោយមកពួកគេទាំង៥នាក់នោះ ក៏បានកើតអាការ:ដួលសន្លប់ទន់ដៃទន់ជើង ។

គួរបញ្ជាក់ផងដែរថា ពួកគេទាំង៦នាក់នេះសុទ្ធតែធ្លាប់ដួលសន្លប់ទន់ដៃទន់ជើងពីរបីដងហើយ៕

Loading...