Post News Media ព័ត៌មានជាតិ សមត្ថកិច្ចបង្...

សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ២២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនដែលបង្ក្រាបបានក្នុងរយ:ពេល២ថ្ងៃ!

ភ្នំពេញ: ជនសង្ស័យប្រុសស្រីចំនួន២២នាក់ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន៥ករណីផ្សេងគ្នា រយ:ពេល២ថ្ងៃនេះ ដែលសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនកន្លងមក ត្រូវបានបង្ហាញមុខជាសាធារណ: នៅក្នុងអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវនារសៀលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨នេះ រួមជាមួយវត្ថុតាងគ្រឿងញៀនចំនួន៤៧កញ្ចប់តូចធំ។

នាយផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌឬស្សីកែវ លោកម៉ៅ ចាន់ថុន បានឲ្យដឹងថា ក្នុងករណីទី១ សមត្ថកិច្ចបានឃាត់ខ្លួនបាន២នាក់ ដកហូត ក្រាមពណ៌សថ្លាចំនួន២៨កញ្ចប់តូច កាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូល ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុច ផ្លូវបេតុង ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ។ ជនសង្ស័យទី១.ឈ្មោះ ទន់ វុត្ថា (ហៅអាស្មាស) ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ជួញដូរ)។២.ឈ្មោះ វ៉ា បញ្ញា (ហៅខ្មៅ) ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិដើមអំពិល សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ មុខរបររត់កង់បី (ប្រើប្រាស់)។

ករណីទី២ ឃាត់ខ្លួនមនុស្សចំនួន២នាក់ ដោយដកហូតថ្នាំញៀនក្រាម ពណ៌សថ្លាចំនួន១១កញ្ចប់ និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភ:ឆ្នាំ២០១៨ ត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតង ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកេវ ខណ្ឌឬស្សីកែវ។ជនសង្ស័យមានឈ្មោះទី១.ឈ្មោះ កែវ រតនា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅបន្ទប់ជួលគ្មានលេខ ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ មុខរបរនៅផ្ទះ(ជួញដូរ)។២.ឈ្មោះ ឌី ប្រឹមប្រ័យ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ មុខរបរមិនពិតប្រាកដ(ជួញដូរ) ។

ករណីទី៣ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ កាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុច បន្ទប់ជួលលេខ៩ ផ្លូវជាតិលេខ៥ ក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ករណីទី៤ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងថ្នាំញៀន២កញ្ចប់ វេលាម៉ោង១យប់ ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចមុខសាលាប៉ែលធី ផ្លូវជាតិលេខ៥ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ជនសង្ស័យមានឈ្មោះនាងវ ណ្ណា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ករណីទី៥ ឃាត់ខ្លួនបានជនសង្ស័យ១៦នាក់ និងថ្នាំញៀន៦កញ្ចប់ កាលពីរសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចតំបន់មិនរៀបរយជួរមាត់ទន្លេ ស្ថិតនៅខាងក្រោយប៉ុស្តិ៍នគរបាលទួលសង្កែទី១ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ជនសង្ស័យទី១.ឈ្មោះ វុន វិបុល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ មុខរបរនៅផ្ទះ(ជួញដូរ)។២.ឈ្មោះ សុខ សុវណ្ណ ភេទប្រុស អាយុ៣២ឆ្នាំ ។៣.ឈ្មោះ អ៊ុច សម្ផស្ស ភេទប្រុស អាយុ៣៣ឆ្នាំ ។៤​.ឈ្មោះ សឺ ពៅ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ។៥.ឈ្មោះ ដាំ ផស្ស ភេទប្រុស អាយុ២២ឆ្នាំ ។៦.ឈ្មោះ ស៊ុន វ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ។៧.ឈ្មោះ ទុំ សុខុម ភេទប្រុស អាយុ៣៨ឆ្នាំ ។៨.ឈ្មោះ មុំ សាវឿន ភេទប្រុស អាយុ៣៨ឆ្នាំ ។៩.ឈ្មោះ ឈិន វី ភេទប្រុស អាយុ១៩ឆ្នាំ ។១០.ឈ្មោះ ឡុង ប៊ុន ធឿន ភេទប្រុស អាយុ៥១ឆ្នាំ ។១១.ឈ្មោះ វិន ហ៊ីន ភេទប្រុស អាយុ១៦ឆ្នាំ ។១២.ឈ្មោះ អិន ជ្រិល ភេទប្រុស អាយុ១៦ឆ្នាំ ។១៣.ឈ្មោះ សាម វិបុល ភេទប្រុស អាយុ១៧ឆ្នាំ ។១៤.ឈ្មោះ សំ វណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ ។១៥.ឈ្មោះ ស្រី បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ ។១៦.ឈ្មោះ ស៊ីម ចរិយា ភេទស្រី អាយុ២៤ឆ្នាំ (ទាំងអស់គ្នាជាជនជាតិខ្មែរ មានមុខរបរមិនពិត និងជាប្រើប្រាស់)។

លោកម៉ៅ ចាន់ថុន បានបន្តថានៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបទាំង៥ករណីខាងលើនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សបាន២២នាក់(ស្រី២) និងបានដកហូតថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន៤៧កញ្ចប់តូចធំ, ជញ្ជីងថ្លឹងមួយ, ដាវសាំម៉ូរ៉ៃចំនួន៤, ម៉ូតូ៣គ្រឿង និងឧបករណ៍គ្រឿងញៀនមួយចំនួនធំ។

បើតាមនាយផ្នែកគ្រឿងញៀនរូបនេះបានបន្តថា ក្រោយការបង្ហាញមុខ សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅការតាមផ្លូវច្បាប់ ៕

Loading...