Post News Media ព័ត៌មានជាតិ រថយន្តដឹកដី រ...

រថយន្តដឹកដី រេចង្កូតឆ្លាក់កាវថ្នល់ ក្រឡាប់បះជើងច្រង៉ាង!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយមានរថយន្តដឹកដី មួយគ្រឿងបានរេចង្កូតឆ្លាក់កាវថ្នល់ ក្រឡាប់បះជើងច្រង៉ាង កាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦៧-១៦៨ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តដែលជួបគ្រោះថ្នាក់នេះ ម៉ាកហ៊ីយ៉ាន់ដាយ៥តោន ស្លាកលេខ កំពង់ស្ពឺ 3A-0930 បានក្រឡាប់ ខណ:ដែលបើកពីភ្នំពេញ ទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ស៊ូយ សោភា ភេទប្រុស អាយុ៣១ឆ្នាំ តែដល់ចំណុចកើតហេតុក៏រេចង្កូតធ្លាក់កាវថ្នល់ បណ្តាលឲ្យក្រឡាប់នៅលើថ្នល់ជាតិតែម្តង៕

Loading...