ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់! ផឹកស្រវឹងដើរដួលផ្ទប់គល់ឈើ ស្លាប់យ៉ាងអាណោចអាធ័ម!

ព្រះសីហនុ: នៅវេលាម៉ោងប្រមាណ៦និង៣០នាទីល្ងាច ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ មានករណីបុរសម្នាក់ផឹកស្រវឹង ដើរដួលបណ្តាលឲ្យស្លាប់ នៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ហ្គេះ សាន់ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ ដើរដួលដោយខ្លួនឯង ទ្រូងបុកផ្ទប់ទៅនឹងគល់ឈើ ក្បាលជ្រមុជក្នុងទឹកប្រឡាយ បណ្ដាលឲ្យស្លាប់តែម្តង៕

មតិយោបល់