Post News Media ព័ត៌មានជាតិ ក្តៅពេក ស្មាន...

ក្តៅពេក ស្មានតែទឹក ចុះទៅភក់សោះ!.. ​

ភ្នំពេញ: នគរបាលប៉ុស្ដិ៍កាកាប២រួមជាមួយប្រជាពលរដ្ឋបានជួយសង្គ្រោះគោឈ្មោល១ក្បាល ដែលធ្លាក់ជាប់ភក់នៅក្នុងប្រឡាយមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨។

នគរបាលបាននិយាយថា គោឈ្មោល១ក្បាលនេះមានទម្ងន់ប្រហែលជិត២០០គីឡូក្រាម ហើយមិនទាន់ដឹងថា តើប្រជាពលរដ្ឋណាម្នាក់គឺជាមកម្ចាស់របស់វានៅឡើយទេ។ ព្រោះនៅពេលទៅដល់លោកនាយប៉ុស្តិ៍កាកាប២ ដែលដឹកនាំកម្លាំងចុះទៅដោយផ្ទាល់នោះ បានប្រកាសរកម្ចាស់ដែរ ប៉ុន្តែរកមិនឃើញឡើយ។

ប្រភពដដែលបានបន្តទៀតថា ម្ចាស់គោទំនងជាអ្នករស់នៅក្នុងភូមិក្បែរៗនោះប៉ុន្តែសង្ស័យមិនបានដឹងថាគោរបស់ខ្លួនមានបញ្ហាបែបនេះទើបមិនបានទៅកាន់ទីនោះ។ចំណែកគោមើលទៅគួរឲ្យអាណិតខ្លាំងណាស់ហើយបើមិនសង្គ្រោះទាន់ពេលទេ ប្រាកដជាងាប់ហើយការដែលវាធ្លាក់ចូលទៅក្នុងប្រឡាយខាងលើនោះ សង្ស័យថាវាទៅរកទឹកផឹក រួចបានរអិលជើងក៏ធ្លាក់ចូលទៅក្នុងប្រឡាយដែលមានតែភក់បែបនេះ។

ប្រភពខាងលើបានបន្តទៀតថា ទោះបីជាបែបណាកម្លាំងបានសហការណ៍ជាមួយប្រជាពលរដ្ឋយកខ្សែចងទាក់អូសទាញឡើងចេញពីប្រឡាយ បន្ទាប់មកបានដឹកវាយកទៅរក្សានៅប៉ុស្តិ៍ជាបណ្ដោះអាសន្ន ដើម្បីស្រាវជ្រាវរកម្ចាស់របស់វាឲ្យទៅទទួលយកវិញ៕

Loading...