ព័ត៌មានជាតិ

ទ្រង់ទ្រាយធំ! បង្ក្រាបដំណាំកញ្ឆាជិត៤០ទីតាំង នៅស្រុកគិរីវង់

តាកែវ: លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវទទួលផែនយុត្តិធម៌ បានប្រាប់Post News ថា ក្រោមការចង្អុលបង្ហាញបញ្ជាផ្ទាល់ពី លោកឡាយ វណ្ណ: អភិបាលខេត្តនៃគណ:អភិបាល ខេត្តតាកែវ និងជាប្រជាប្រធានគណ:បញ្ជាឯកភាពខេត្តតាកែវ នៅព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨នេះ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ទទួលផែនយុត្តិធម៌ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ ៥៥នាក់ ចុះធ្វើការបង្រ្កាប​កាប់ដុតបំផ្លាញចោលនូវ ដំណាំកញ្ឆាខុសច្បាប់ ដែលជនខិលខូចបានលួចដាំ នៅចំណុចជ្រោះឃ្លៃ ដុបកម្រ៉ែង ដាខ្មៅ ដាបែកថ្លាង នៅលើជួរភ្នំបាយង់កោ និងគុហារចិន ដែលស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

ជាលទ្ធផលនៅក្នុងប្រតិបត្តិការនេះ កម្លាំងបានរកឃើញដំណាំកញ្ឆាចំនួន៣៨ទីតាំង អាងស្ដុកទឹកបានចំនួន៦០កន្លែង ស្មើរនឹងជាង៦ម៉ឺនដើម ត្រូវបានដុតកម្ទេចចោលផងដែរ៕

មតិយោបល់