Post News Media ព័ត៌មានជាតិ ឆបោកយកម៉ូតូគេ...

ឆបោកយកម៉ូតូគេ ជិះគេចខ្លួន ត្រូវម្ចាស់ប្រទះឃើញ ជាប់ខ្នោះ

តាកែវ: នៅថ្ងៃអង្គារ ០៦កើត ឆ្នាំរកា នព្វស័ក ព. ស២៥៦១ ត្រូវនិងថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ វេលា ម៉ោង៦និង០៥នាទី នៅភូមិ ព្រៃស្បាត ឃុំ ត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីឆបោកម៉ូតូជន
សង្សយ័ឈ្មោះ សល់ អាសយ័ដ្ឋានមិនពិតប្រាកដ និងបក្ខពួកឈ្មោះ វ៉ាន់ សង្អិម ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ ឬស្សីក្រោក ឃុំ ឬស្សីក្រោក
ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ បានឆ្លើយថាសកម្មភាពឆបោកម៉ូតូម៉ាក សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ1GH 6856 ដែលជារបស់ជនរងគ្រោះឈ្មោះ ម៉ម ង៉ែត។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី៕

Loading...