Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនស្ត្...

ឃាត់ខ្លួនស្ត្រីម្នាក់ ដកហូតថ្នាំញៀនបានជិត២០០គ្រាប់ នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ: ស្ត្រីម្នាក់ត្រូវកម្លាំងនគរបាលស្រុកម៉ាឡៃធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១១ ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៨ បន្ទាប់ពីសង្ស័យថាមានការជាប់ពាក់ពន្ធ័នឹងករណីជួញដូរថ្នាំញៀនដោយខុសច្បាប់។

ការចាប់ខ្លួនស្ត្រីមុខសញ្ញាជួញដូរនេះធ្វើឡើងលើកំណាត់ផ្លូវជាតិលេខ៥៩ស្ថិតក្នុងភូមិអូរអំពិលឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក បេន សំអាត អធិការនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា ស្ត្រីដែលត្រូវឃាត់ខ្លួនមនឈ្មោះ ទូច ស្រី អាយុ៥០ឆ្នាំ រស់នៅចំណុចចាប់ខ្លួនខាងលើ។ ហើយក្រោយការចាប់ខ្លួនសមត្ថកិច្ចបានឆែកឆេររកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ដែលជនសង្ស័យលាក់ក្នុងរណ្តៅដីចំនួន៦ថង់ខៀវស្មើរនឹង១៤៥គ្រាប់និងដែកកេះចំនួន ០៣បំពង់បឺតសម្រាប់ច្រកថ្នាំញៀន០១ថង់ កំណាត់បំពង់បឺតខ្លីៗសម្រាប់ច្រកថ្នាំញៀនម្តង០១គ្រាប់ចំនួន៣៦កំណាត់ រួមទាំងទូរសព្ទចំនួន០៤គ្រឿងផងដែរ។

បច្ចុប្បន្នស្ត្រីសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធបន្ត៕

Loading...