ព័ត៌មានជាតិ

មហាកូន! សុំលុយម្តាយ ម្តាយមិនឲ្យ ទាញដំបងវាយរងរបួស!..

កំពង់ស្ពឺ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពទាញដំបងវាយម្តាយរបស់ខ្លួនបណ្ដាលឲ្យរងរបួស ខណ:ដែលសុំលុយម្តាយមិនបាន។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៨ ភូមិអង្វែ ឃុំក្រាំងអំពិល ស្រុកសំរោង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យឈ្មោះ ឡាវ សុខណាន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ចំណែកម្តាយឈ្មោះ នួន ស្រេង អាយុ៥៧ឆ្នាំ រស់នៅជាមួយគ្នា។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនជនសង្ស័យនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់